Wednesday, June 19, 2013

នៅ​ក្នុង​អត្ថ​បទ​នេះ​នឹង​ជួយ​អោយ​អ្នក​ដឹង​ពី​គន្លឹះ​ខ្លះៗ​ក្នុង​ការ​បង្កើត Animation (ដែលមានចលនា) នៅ​ក្នុង​កម្ម​វិធី Adobe Photoshop។ ឧទាហរណ៏​បើ​អ្នក​ចង់​ធ្វើ​ព្រិល​ឆ្លាក់ សូម​អនុវត្តន៏​តាម​ជំហាន​ខាង​ក្រោម៖
. ឧទាហរណ៏ បង្កើត​ឯក​សារ​ថ្មី​មួយ​ដែល​មាន​ទំហំ 300px x 300px រួច​ដាក់​រូប​ភាព​ដែល​អ្នក​គិត​ថា​ល្អ​សំរាប់​អ្នក។ ខាង​ក្រោម​ជា​រូប​គំរូ៖
. បង្តើត​ឯក​សារ​ថ្មី​មួយ​ទៀត​ដែល​មាន​ទំហំ 1000px x 100px រួច​ចាក់​ពណ៌​ខ្មៅ​ចូល​(ដើម្បី​ងាយ​ស្រួល​មើល​ពេល​យើង​បង្កើត​ព្រិល) ដូច​រូប​ខាង​ក្រោម៖
. បង្កើត Layer ថ្មី​មួយ​ដោយ​ចុច Ctrl + Shift + Alt + N អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​ក្រោម៖
. ជ្រើស​រើស​ឧបករណ៏ Brush ដើម្បី​យក​មក​ចុច​ជា​ចំនុច​ធ្វើ​ជា​ព្រិល
ចុច​រហូត​អោយ​ពេញ (មាន​ចំនុច​តូច​និង​ធំ) ដូច​រូប​ខាង​ក្រោម៖
. ចុច right click (mouse ខាងស្តាំ) លើ Layer ព្រិល​នោះ → ហើយ​ជ្រើស​យក Duplicate Layer → កំណត់​ដូច​រូប​ខាង​ក្រោម៖
. ត្រលប់​ទៅ​ឯក​សារ​ទី១​វិញ (ដែល​មាន​រូប​ផ្ទះ) អ្នក​នឹង​ឃើញ​មាន Layer ព្រិល​នៅ​ទី​នោះ។ រូច​ធ្វើ​ការ​កំណត់​ទី​តាំង​វា​ដោយ​ចុច Ctrl + T ហើយ​ទាញ​វា​អោយ​ថិត​ក្នុង​ទី​តាំង​ដូច​រូប​ខាង​ក្រោម៖
. ចុច​យក Window ត្រង់ menu bar → ជ្រើស​យក Animation ដូច​ខាង​ក្រោម៖
. អនុវត្តន៏​តាម​រូប​ខាង​ក្រោម៖
. ជ្រើស​យក​ឧបករណ៏ Move Tool
១០. រូច​ធ្វើ​ការ​ទាញ​រូប​ព្រិល​ដែល​នៅ​ទី​តាំង​ដូច​ចំនុច​លេខ​ ៦ ដែល​នៅខាង​លើ​នោះ អោយ​ចុះ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
១១. រូច​ធ្វើ​តាម​រូប​ខាង​ក្រោម៖
១២. ចុច​លើ icon (រូប​តំណាង) play ដើម្បី​សាក​ល្បង​មើល​ដំណើរ​ការ​របស់​វា
១៣. បន្ទាប់​ពី​វា​ដំណើរ​ការ​ហើយ យើង​ត្រូវ​រក្សា​ទុក​ជា​ទំរង់ *.gif
ដោយ​ចុច Ctrl + Shift + Alt + S រួច​កំណត់​ដូច​រូប​ខាង​ក្រោម៖
១៤. ប្រសិន​បើ​អ្នក​គ្មាន​កម្ម​វិធី​ដើម្បី​សាក​ល្បង​វា​ទេ អ្នក​អាច​បើក​វា​តាម កម្ម​វិធី Browser ក៏​បាន (គ្រាន់​តែ​អ្នក right click លើ​រូប​ដែល​អ្នក​បាន​រក្សា​ទុក​រួច → ហើយ​ជ្រើស​យកOpen with → Fire Fox Browser ជា​ការ​ស្រេច។
១៥. លទ្ធ​ផល
អត្ថបទ ​លើក​នេះ​វា​ហាក់​ដូច​ជា​វែង​បន្តិត​ហើយ ព្រោះ​យើង​ចង់​អោយ​អ្នក​អាច​ធ្វើ​វា​បាន​ទាំង​អស់​គ្នា។ ហើយ​យើង​សង្ឃឹម​ថា​អ្នក​នឹង​អាច​ធ្វើ​វា​បាន។ សូម​ផ្តល់​មតិ​ខាង​ក្រោម​ប្រសិន​បើ​អ្នក​មិន​ច្បាស់​ត្រង់​ចំនុច​ណា​ រឺ​មាន​ការ​ខ្វះ​ខាត់​ត្រង់​ចំនុច​ណា​មួយ។
ដូចបានសន្យាជានេះភាគ២បន្ត ពីភាគមុននៃការបង្ហាញពីការលេង Style ទូរសព្ទមាក Adroid ភាគនេះ ក៏​មិនខុសពីភាគមុនដែរ ។ ការតំឡើងក៏មិនខុសភាគមុនដែរគ្រាន់តែចូលទីក្នុង Play Store
ហើយស្វែងរកពាក្យ Launcher 8 ហើយធ្វើការតំឡើងវាតាមធម្មតាជាការស្រេច។ នៅមាន Style ជា​បន្ត​ទៀត​តែសូមចាំភាគក្រោយ




(ភាគ១)
ដូច​បាន​សន្យា​​នេះ​ភាគ​ ៣ បន្ត​ពី​ភាគ​មុន​នៃ​ការ​បង្ហាញ​ពីការ​លេង Style ទូរសព្ទ​មាក Adroid ភាគ​នេះ​ក៏​​មិន​ខុស​ពី​ភាគ​មុន​ដែរ។ ការ​តំឡើង​ក៏​មិន​ខុស​ភាគ​មុន​ដែរ​គ្រាន់​តែចូល​ទៅក្នុង Play Store
ហើយស្វែងរកពាក្យ Windows 8 Pro Lockscreen ហើយធ្វើការតំឡើងវាតាមធម្មតាជាការស្រេច។ នៅមាន Style ជា​បន្ត​ទៀត​តែសូមចាំភាគក្រោយ






(ភាគ១)
(ភាគ២)
ការលេង Tweak នៅលើ iOS Device គឺ​ជា​ការ​ពេញ​និយម​មួយ​សំរាប់​សំណាក់​ប្រើ​ប្រាស់ iOS Device។ ដូចនេះ​គេហ​ទំព័រ​អាយ​ធី​កូន​ខ្មែរ​សូម​នែ​នាំ Tweak មួយ​ដែល​វាផ្លាស់​ប្តូរ  Style ក្នុងការ
ដោះសោររបស់លោកអ្នក (slide to unlock) ដែលមានឈ្មោះថា Atom។



ជំហាន​ទី​១
ចូល​ទៅ​ក្នុង​ Cydia -> Manage -> Sources
ជំហាន​ទី​២
ចុច​លើ​ Edit -> Add
ជំហាន​ទី​៣
វាយ​បញ្ចូល​ក្នុង​ប្រអប់ http://iphone.gsm.vn
ចុច​លើ​ពាក្យ​ Add Source
ជំហាន​ទី​៤
ចូល​ទៅ​ក្នុង​ Cydia -> Search ពាក្យ Atom
ជំហាន​ទី​៥
ចុចលើប៊ូតុង Install ធ្វើ​ការ​ Confirm -> Respring
ជានេះភាគបញ្ចប់ហើយ ដែលជាមុនចុងក្រោយនៃការបង្ហាញពីការលេង Style ទូរសព្ទមាក Adroid ភាគនេះ ក៏​មិនខុសពីភាគមុនដែរ ។ ការ​តំឡើង​ក៏​មិន​ខុស​ភាគ​មុន​ដែរ​គ្រាន់​តែ​ចូល​ទៅក្នុង Play Store
ហើយស្វែងរកពាក្យ Fake Windows Phone 8 ហើយធ្វើការតំឡើងវាតាមធម្មតាជាការស្រេច។




ដូច​ដែល​បាន​បង្ហាញ​រូប​ភាពក្នុង Facebook  ហើយក៏មានការចាប់អារម្មណ៍ជាច្រើនពី សំណាក់​អ្នកគាំ​ទ្រ​​គេហទំព័រ​អាយ​ធី​កូនខ្មែរថ្ងៃនេះខ្ញុំយកការតំឡើង Dock ដែលជា Cydia Tweak ហើយ​នឹង​របៀប​ប្រើ​
ដល់អ្នកទាំអស់គ្នាដូចតទៅ
ចូលទៅក្នុង Cydia

Search រកពាក្យ Dock

បញ្ជាក់ Tweak 1 នេះត្រូវតែជារបស់ iTweak

ពេល Install រួចវានឹងចេញ icon 1 នេះសូមចូលទៅកាន់វា

ដើម្បីអោយវាដំនើរការក្នុងការកំនត់របស់យើងណាមួយសូមចូលទៅកាន់ Via Activator (លោកអ្នកចាំបាច់ត្រូវមាន SBSetting ជាមុនសិន)

រួចយកទាញចុះក្រោមកំណត់ដូចរូបមួនេះដូចនេះនៅពេលអ្នកចុចលើចំនុចខាងលើគេបង្អស់ (ម៉ោង)​ ពីរដងវានិងចេញ Dock ខាងស្តាំដៃអ្នកហើយ

ហើយបើវាទាមទារអោយ Buy or Activate សូម Activate តាម Link 1 នេះដោយបំពេញលេខ ID របស់អ្នកវានឹងអោយ លេខសំងាត់មកអោយធអ្នកហើយ

ហើយក្នុងការកំនត់ Shortcut ដាក់នៅលើ Dock សូមចូលទៅកាន់ Shortcut ហើយចុច Add
អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រួប​ភាព Profile របស់​មិត្ត​អ្នក​នៅ​ក្នុង Facebook រឺ​គេហទំព័រ​បណ្តាញ​សង្គម​ផ្សេងហើយ។
ប្រសិន​បើ​អ្នក​ចង់​បង្កើត​រូប​គំនូរ​ជីវ​ចល​ដោយ​ខ្លួន​ឯង​នោះ គឺ​មាន​ឧបករណ៏​ឥតគិត​ថ្លៃ​ជា​ច្រើន​នៅ​លើ Online ។សូម​រីក​រាយ​ជា​មួយ​និង​ឧបករណ៏​ចំនួន​ ៦ ដែល​យើង​និង​ធ្វើ​ការ​រៀប​រាប់​នៅ​ខាង​ក្រោម៖

១. Joystiq Mii characters

២. WeeWorld

៣. Create Mangatar

៤. Portrait Illustration maker

៥. Cartoonize

៦. MyWebFace



ប្រសិន ​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​នូវ​គេហទំព័រ​ផ្សេងៗ ដែល​អាច​ធ្វើ​រូប​គំនូរ​ជីវ​ចល​ដោយ​ឥត​គិត​ថ្លៃ​ទៀត​នោះ សូម​ធ្វើ​ការ​ចែក​រំ​លែក​ជា​មួយ​និង​ការ​ផ្តល់​មតិ​ខាង​ក្រោម​ទាំង​អស់​ គ្នា។

កាល​ពី​២​ថ្ងៃ​មុន​ខ្ញុំ​បាន​បង្ហោះ​រូបភាព​ស្តីពី​ការ​ប្តូ Lock Screen​ Style នៅក្នុងអាយធីកូនខ្មែរ Facebook Page ហើយ​ក៏​មាន​ការ​ចាប់​អារម្មណ៍​
ពីសំណាក់ប្រិយមិត្តរបស់គេហទំព័រពួកខ្ញុំដែលដូចនេះខ្ញុំសូម​យកវា​មកបង្ហាញ​តែម្តង និង របៀបតំឡើងផងដែរ។
ចូលទៅក្នុង Cydia ហើយស្វែងរកពាក្យ LS ClockDigital LookScreen និង ធ្វើការ Install

ចូលទៅក្នុង Winterboard ចុចយក Select Theme

ហើយ Select យកពាក្យ LS ClockDigital LookScreen

បន្ទាប់​មកធ្វើ​ការ Back និង Respring​ ជាការស្រេច