នៅក្នុងអត្ថបទនេះនឹងជួយអោយអ្នកដឹងពីគន្លឹះខ្លះៗក្នុងការបង្កើត Animation (ដែលមានចលនា) នៅក្នុងកម្មវិធី Adobe Photoshop។ ឧទាហរណ៏បើអ្នកចង់ធ្វើព្រិលឆ្លាក់ សូមអនុវត្តន៏តាមជំហានខាងក្រោម៖
១. ឧទាហរណ៏ បង្កើតឯកសារថ្មីមួយដែលមានទំហំ 300px x 300px រួចដាក់រូបភាពដែលអ្នកគិតថាល្អសំរាប់អ្នក។ ខាងក្រោមជារូបគំរូ៖
២. បង្តើតឯកសារថ្មីមួយទៀតដែលមានទំហំ 1000px x 100px រួចចាក់ពណ៌ខ្មៅចូល(ដើម្បីងាយស្រួលមើលពេលយើងបង្កើតព្រិល) ដូចរូបខាងក្រោម៖
៣. បង្កើត Layer ថ្មីមួយដោយចុច Ctrl + Shift + Alt + N អ្នកនឹងឃើញដូចរូបខាងក្រោម៖
៤. ជ្រើសរើសឧបករណ៏ Brush ដើម្បីយកមកចុចជាចំនុចធ្វើជាព្រិល
ចុចរហូតអោយពេញ (មានចំនុចតូចនិងធំ) ដូចរូបខាងក្រោម៖
៥. ចុច right click (mouse ខាងស្តាំ) លើ Layer ព្រិលនោះ → ហើយជ្រើសយក Duplicate Layer → កំណត់ដូចរូបខាងក្រោម៖
៦. ត្រលប់ទៅឯកសារទី១វិញ (ដែលមានរូបផ្ទះ) អ្នកនឹងឃើញមាន Layer ព្រិលនៅទីនោះ។ រូចធ្វើការកំណត់ទីតាំងវាដោយចុច Ctrl + T ហើយទាញវាអោយថិតក្នុងទីតាំងដូចរូបខាងក្រោម៖
៧. ចុចយក Window ត្រង់ menu bar → ជ្រើសយក Animation ដូចខាងក្រោម៖
៨. អនុវត្តន៏តាមរូបខាងក្រោម៖
៩. ជ្រើសយកឧបករណ៏ Move Tool
១០. រូចធ្វើការទាញរូបព្រិលដែលនៅទីតាំងដូចចំនុចលេខ ៦ ដែលនៅខាងលើនោះ អោយចុះក្រោមដូចរូបខាងក្រោម៖
១១. រូចធ្វើតាមរូបខាងក្រោម៖
១២. ចុចលើ icon (រូបតំណាង) play ដើម្បីសាកល្បងមើលដំណើរការរបស់វា
១៣. បន្ទាប់ពីវាដំណើរការហើយ យើងត្រូវរក្សាទុកជាទំរង់ *.gif
ដោយចុច Ctrl + Shift + Alt + S រួចកំណត់ដូចរូបខាងក្រោម៖
១៤. ប្រសិនបើអ្នកគ្មានកម្មវិធីដើម្បីសាកល្បងវាទេ អ្នកអាចបើកវាតាម កម្មវិធី Browser ក៏បាន (គ្រាន់តែអ្នក right click លើរូបដែលអ្នកបានរក្សាទុករួច → ហើយជ្រើសយកOpen with → Fire Fox Browser ជាការស្រេច។
១៥. លទ្ធផល
អត្ថបទ
លើកនេះវាហាក់ដូចជាវែងបន្តិតហើយ
ព្រោះយើងចង់អោយអ្នកអាចធ្វើវាបានទាំងអស់គ្នា។
ហើយយើងសង្ឃឹមថាអ្នកនឹងអាចធ្វើវាបាន។
សូមផ្តល់មតិខាងក្រោមប្រសិនបើអ្នកមិនច្បាស់ត្រង់ចំនុចណា
រឺមានការខ្វះខាត់ត្រង់ចំនុចណាមួយ។
RSS Feed
Twitter
9:02 PM
BOREY SUN